/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសូមចុះបញ្ជីដីស្ថិតនៅភូមិស្ទឹងឆាយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសូមចុះបញ្ជីដីរបស់ លោក គិត ទៀ ដែលមានទីតាំងដីស្ថិតនៅភូមិស្ទឹងឆាយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ សមាសភាពចូលរួមមាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលស្រុកស្រែអំបិល នាយកទីចាត់ការអន្តរវិស័យ តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេឃុំបឹងព្រាវ ប្រធានការិយាល័យភូមិបាលស្រុក និងអ្នកពាក់ព័ន្ធ។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួច ពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីដីនេះ ក្រុមការងារបានចុះពិនិត្យស្ថានភាពទីតាំងដីជាក់ស្តែង។
ជាមួយគ្នានេះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំដូចខាងក្រោម៖
១/ក្រុមការងារជំនាញត្រូវចុះចុចយកនិយាមកាដី និងតំឡើងផែនទីគំនូសបង្ហាញទីតាំងដីឱ្យបានច្បាស់លាស់
២/ម្ចាស់សំណើត្រូវចូលរួមសហការជាមួយក្រុមការងារក្នុងការចង្អុលបង្ហាញព្រំដី
៣/រដ្ឋបាលស្រុកត្រូវសម្របសម្រួលដឹកនាំអនុវត្តកិច្ចការនេះ
៤/បន្ទាប់ពីក្រុមការងារចុះចុចនិយាមកា និងតំឡើងផែនទីទីតាំងដីរួច ត្រូវបញ្ជូនទិន្នន័យមករដ្ឋបាលខេត្ត ដើម្បីប្រជុំពិនិត្យ អនុវត្តនីតិវិធីបន្ត។
ប្រភព៖ ទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង