ថ្ងៃព្រហស្បតិ៍ ១ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១
_««»»_
ដោយបានទទួលការចាត់តាំងពីលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបូជាសពដែលស្លាប់ដោយជំងឺកូវីដ-១៩ លោល អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និជាអនុប្រធានក្រុមការងារបូជាសពដែលស្លាប់ដោយជំងឺកូវីដ-១៩ និងសហការី បានសហការជាមួយមន្ត្រីសុខាភិបាល និងដោយមានការគាំទ្រពីព្រះគ្រូសច្ចវីរោ មៀត វ៉ាន់ ព្រះធម្មធរគណខេត្តកោះកុង ក្រុមការងារបានចាត់ចែងពិធីបូជាសព បុរសអាយុ ៦៤ឆ្នាំ ម្នាក់ ដែលមានកូវីដ-១៩ នៅឈាបនដ្ឋានវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បានចប់សព្វគ្រប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។