រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារទទួលបន្ទុកគ្រោះមហន្តរាយសាខា សហការជាមួយ លោកស្រី គង់ វសានា អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងក្រុមការងារ រួមជាមួយអជ្ញាធរឃុំប៉ាក់ខ្លង បានចុះពិនិត្យផ្ទាល់ដល់ផ្ទះគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ជាបឋមចំនួន៤៦គ្រួសារ រស់នៅភូមិ១ ភូមិ២ ភូមិ៣ ភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង

សាខាក កក្រក ខេត្តកោះកុង៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីទទួលព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានចាត់អោយក្រុមការងារទទួលបន្ទុកគ្រោះមហន្តរាយសាខា សហការជាមួយ លោកស្រី គង់ វសានា អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងក្រុមការងារ រួមជាមួយអជ្ញាធរឃុំប៉ាក់ខ្លង បានចុះពិនិត្យផ្ទាល់ដល់ផ្ទះគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ជាបឋមចំនួន៤៦គ្រួសារ រស់នៅភូមិ១ ភូមិ២ ភូមិ៣ ភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង កាលពីថ្ងៃទី ៦ -៧ ខែមិថុនា ឆ្នាំ២០២១ ដើម្បីធ្វើការវាយតម្លៃការខូចខាត និងត្រៀមឆ្លើយតបជូនពួកគាត់ទាន់ពេលវេលា ។

អត្ថបទទាក់ទង