រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការងារសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្ត(ក.ប.ប)

ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១
លោក ឃី វុធ អនុប្រធានមន្ទីរ និង លោក ហាសាន់ អារ៉ាហ្វាត អនុប្រធានការិយាល័យ បានចូលរួមសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត(កបប) ចុះត្រួតពិនិត្យគុណភាពចំណីអាហារ កាលបរិច្ឆេទប្រើប្រាស់ និងបានធ្វើតេស្តរកសារធាតុគីមី ក្នុងគ្រឿងឧបភោគ-បរិភោគ មានចំនួន៦ ដូចជា មឹក បង្គារ សាច់មាន់ ខ្ញីហាន់ គល់ស្លឹកគ្រៃហាន់ និងសណ្ដែកបណ្ដុះ នៅផ្សារដងទង់ ក្រុងខេមរភូមិន្ទ។ ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថាគឺគ្មានសារធាតុគីមីហាមឃាត់ឡើយ។
សូមអរគុណ!

អត្ថបទទាក់ទង