រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ចេញល្បាតនៅចំណុចព្រែកគល់ ព្រែកតី ក្នុងភូមិចំការលើឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១

នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីកិច្ចសន្យា ០១រូប សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ចេញល្បាតនៅចំណុចព្រែកគល់/ព្រែកតី (និយាមកា: ៣២ ៨១១៩-១២១ ៤២២១) ក្នុងភូមិចំការលើឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយធ្វើការដកហូតឈ្នាងអូសកូនគ្រែងឈាមធ្វើពីស្បៃក្រឡាញឹក បានចំនួន ០៤ឈ្នាង ស្មើនឹង ០១ករណី និងជនល្មើសអូសកូនគ្រែងឈាមមួយចំនួនទៀត បានបើកទូករត់ចូលតំបន់ទឹករាក់ក្បែរព្រៃកោងកាង ធ្វើឲ្យសមត្ថកិច្ចពុំអាចចូលអូប័រទៅចាប់ជនល្មើសបាន ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង