រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក អាជ្ញារឃុំកណ្តោល រួមសហគមន៍ភូមិសុវណ្ណាបៃតង បានចូលរួមពិនិត្យ និងផ្តល់បទសម្ភាសន៍ ជាមួយភ្នាក់ងារសារព័ត៌មាន នៃប៉ុស្ត៍ទូរទស្សន៍CNC ប្រចាំខេត្តកោះកុង ដើម្បីពិនិត្យមើលទៅលើការដាំដំណាំកសិកម្ម រួមមាន ធូរ៉េន សាវម៉ៅ និងតាងែន នៅក្នុងសហគមន៍សុវណ្ណាបៃតង

០៨/មិថុនា/២០២១ វេលាម៉ោង ១:០០នាទី រសៀល

=======================

លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក អាជ្ញារឃុំកណ្តោល រួមសហគមន៍ភូមិសុវណ្ណាបៃតង បានចូលរួមពិនិត្យ និងផ្តល់បទសម្ភាសន៍ ជាមួយភ្នាក់ងារសារព័ត៌មាន នៃប៉ុស្ត៍ទូរទស្សន៍CNC ប្រចាំខេត្តកោះកុង ដើម្បីពិនិត្យមើលទៅលើការដាំដំណាំកសិកម្ម រួមមាន ធូរ៉េន សាវម៉ៅ និងតាងែន នៅក្នុងសហគមន៍សុវណ្ណាបៃតង ព្រមទាំងការដាំដំណាំបន្លែតាមបច្ចេកទេស របស់ប្រជាកសិករនៅភូមិកណ្តោល មានដូចជាត្រសក់ ត្រលាច ននោង ម្ទេស ត្រប់ ជាដើម ។

ដោយសង្កេតឃើញថា ប្រជាកសិករមានការរីករាយជាខ្លាំងនូវការទទួលបានទិន្នផលពីកាដាំដុះរបស់សហគមន៍ និងប្រជាកសិករ ដែលបានធ្វើអោយជីវភាពក្នុងសហគមន៍ និងតាមគ្រួសារបានបង្កើននូវចំណូលបន្ថែមទៀត។

លោក អភិបាលរង មានសេចក្តីសោមនស្សជាខ្លាំង ពេលឃើញប្រជាកសិករទទួលបានទិន្នផលបានច្រើន លោកអភិបាលរងបាន ផ្តាំផ្ញើរ និងបានលើកទឹកចិត្តបន្ថែមទៀតទៅកាន់សហគមន៍ និងបងប្អូនប្រជាពលរដ្ឋដែលប្របករបរកសិកម្មអោយខិតខំបន្តទៀត ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

======================

ថ្ងៃអង្គារ ១៣ រោច ខែជេស្ឋ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃកោរ

June 8, 2021

អត្ថបទទាក់ទង