រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានស្ដីទីគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្រែអំបិល ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយ

ថ្ងៃទី០៤ខែមិថុនា ឆ្នាំ ២០២១ លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានស្ដីទីគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្រែអំបិល ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកម្លាំងការពារតាមគោលដៅបិទខ្ទប់ក្នុងភូមិសាស្ត្រភូមិវាលជើង ០២គោលដៅ ភូមិវាលត្បូង០២គោលដៅ ភូមិត្រពាំង០២គោលដៅ និងភូមិខ្លុង ០២គោលដៅ នៃឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយក្នុងមួយគោលដៅទទួលបាន មី៣កេស ត្រីខ០៣យួរ ទឹកបរិសុទ្ធ១០យួរ ម៉ាស០៥ប្រអប់ អាកុល០១លីត្រ ភេសជ្ជៈ០១កេស និងទឹកក្រូច ០១យួរ។

ប្រភពៈ វឿន រិទ្ធី

អត្ថបទទាក់ទង