ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងលោកស្រី អ៊ុន មករា អភិបាលរង នៃគណៈអភិបាលស្រុក ដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមាន មី០៣កេស ត្រីខ០៣យួរ ទឹកបរិសុទ្ធ១០យួរ ម៉ាស០៥ប្រអប់ និងអាកុល០១លីត្រ ឧបត្ថម្ភជូនកម្លាំងការពារក្នុងតំបន់បិទខ្ទប់ ចំនួន០១គោលដៅ និងបាននាំយកអំណោយឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងស្ថានភាពនៃការបិទខ្ទប់ និងការធ្វើចត្តាឡីស័ក ចំនួន៤៥គ្រួសារ ស្ថិតនៅភូមិទឹកប៉ោង ភូមិបឹងព្រាវ និងភូមិផ្លោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយក្នុងមួយគ្រួសារទទួលបាន មី១៥កញ្ចប់ ទឹកត្រី២ដប ទឹកស៊ីអុីវ២ដប ត្រីខ៥កំប៉ុង ពងទា១៥គ្រប់ ម៉ាស់១០ និងអង្ករ១០គីឡូក្រាម។
ប្រភពៈ វឿន រិទ្ធី



