ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក ប្រាក់ គា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញទទួលអំណោយរបស់ លោក ហាន់ តិត និងភរិយា ព្រមទាំងក្រុមសប្បុរសជន មានអង្ករ១៥០គីឡូក្រាម ទឹកបរិសុទ្ធ៥០យួរ មី២កេស និងទឹកស៊ីអ៊ីវ០១កេស ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហាន់ តិត និងភរិយា ព្រមទាំងក្រុមសប្បុរសជន និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភពៈ វឿន រិទ្ធី