ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លោក ឃាង តេង ម្ចាស់ផ្ទះសំណាក់គ្រួសាររីករាយ និងភរិយា ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភថវិកា ១.០០០.០០០រៀល ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ឃាង តេង និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភពៈ វឿន រិទ្ធី