នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លោកស្រី អ៊ុន មករា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញទទួលថវិកាឧបត្ថម្ភរបស់ លោក ហួរ សេង សមាជិកក្រុមប្រឹក្សាស្រុកស្រែអំបិល និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំនួន ៤០០.០០០រៀល ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហួរ សេង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព: សុភា