នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លោកស្រី អ៊ុន មករា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញទទួលថវិកាឧបត្ថម្ភរបស់ លោកស្រី ឡាយ ចាន់នាង សមាជិកក្រុមប្រឹក្សាស្រុកស្រែអំបិល និងស្វាមី ព្រមទាំងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី ឡាយ ចាន់នាង និងស្វាមី ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព: សុភា