/ / /

លោក គិត នី ជំទប់ទី២ឃុំតាតៃក្រោមបានដឹកនាំក្រុមការងារសុខភាពឃុ ចុះពិនិត្យនិងវាស់កំដៅប្រជាពលរដ្ឋនៅភូមិអន្លង់វ៉ាក់

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២១ ដោយបានចង្អុលបង្ហាញពីលោក ជា សូវី អភិបាលស្រុក លោក គិត នី ជំទប់ទី២ឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ប៉ុស្តិ៍សុខភាពឃុំបាន យកកំដៅប្រជាពលរដ្ឋឈ្មោះ ម៉ោល សម្ភស្ស ភេទ ប្រុស អាយុ 25ឆ្នាំ ជាមេការ តំណាងអោយកម្មករទាំង16 នាក់ ស្រី 2 នាក់មកពីភូមិទី6 សង្កាត់ទី4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដើម្បីងាយស្រួលរដ្ឋបាលឃុំអោយពួកគាត់សំរាកនៅសាលារៀនហើយនាក់មួយចំនួនទៀតដេកក្នុងឡានចាំសម្ភារៈ។ និងនៅថ្ងៃនេះដែរក៏បានបន្តចុះយកកម្តៅ និងបញ្ចប់ការធ្វើចត្តាឡីស័ក អ្នកទាំង ០៣ ដែលកំពុងធ្វើចត្តាឡីស័កមានឈ្មោះដូចខាងក្រោម:

1- ឈ្មោះ ប៉ិល ច័ន្ទរិទ្ធី ភេទ ប្រុស អាយុ 38 និងប្រពន្ធឈ្មោះ ស៊ុន ទូច អាយុ 37ឆ្នាំ មកពីមន្ទីរពេទ្យនាគព័ន្ធ ភ្នំពេញ ។ 2- ឈ្មោះ ឡុង ចំរើន ភេទ ប្រុស អាយុ 19 ឆ្នាំ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 3- ឈ្មោះ ប៉ិល ចាន់ធួន ភេទ ប្រុស អាយុ 24 ឆ្នាំ នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម មកពីមណ្ឌលកែប្រែឱកាសខ្ញុំ ភ្នំពេញ ។ អ្នកខាងលើមានកម្តៅធម្មតា ។

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    រដ្ឋបាលឃុំថ្មដូនពៅ សហការជាមួយលោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង ចុះបើកប្រអប់សំបុត្រការិយាល័យប្រជាពលរដ្ឋ ក្នុងឃុំថ្មដូនពៅ

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែសីហាឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកថ្មបាំង

  • ហេង គីមឆន/
    26/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្ដីទី ដឹកនាំ លោកស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកមេបញ្ជាការរងវរលេខ៨២៧ លោកនាយរងការិយាល័យទំនាក់ទំនងព្រំដែនBLO លោកអធិការរងទទួលការងារប្រឆាំងគ្រឿងញៀនក្រុង-ស្រុក និងកម្លាំងជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

  • ហេង គីមឆន/
    26/08/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោកពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រ នៅស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ១២ប្រអប់

  • ហេង គីមឆន/
    26/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលមានជំងឺ និងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/08/2026

    លោក សយ សុផល នាយករងរដ្ឋបាលសាលាស្រុក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក