ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និង លោក ប្រាក់ គា អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារនាំយកអំណោយឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៤៦គ្រួសារ នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយក្នុងមួយគ្រួសារទទួលបាន មី១៥កញ្ចប់ ទឹកត្រី២ដប ទឹកស៊ីអុីវ២ដប ត្រីខ៥កំប៉ុង ម៉ាស់១០ និងអង្ករ១០គីឡូក្រាម។
ប្រភពៈ វឿន រិទ្ធី