នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោក ហួរ សេង សមាជិកក្រុមប្រឹក្សាស្រុកស្រែអំបិល អញ្ជើញទទួលអំណោយរបស់ លោកស្រី លី សៀន និងក្រុមគ្រួសារ មានទឹកបរិសុទ្ធវីតាល់ ២០កេស និងថវិកា ៣០០.០០០រៀល ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី លី សៀន និងក្រុមគ្រួសារ និងសូមជូនពរ លោកស្រី លី សៀន និងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព: សុភា