នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញទទួលអំណោយរបស់ លោក ទៀង យ៉ុង ម្ចាស់ផ្ទះសំណាក់កូឡាបក្រហមថ្មី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ មានទឹកបរិសុទ្ធ ៥០យួរ ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ទៀង យ៉ុង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព: សុភា