ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៩ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចាត់តាំងពី លោកអភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរងស្រុក បានដឹកនាំក្រុមការងារសហការជាមួយអាជ្ញាធរឃុំត្រពាំងរូង និងស.ស.យ.ក.ស្រុកកោះកុង ចុះសម្អាតបរិស្ថានលើស្ពានត្រពាំងរូង ដើម្បីឱ្យសោភណភាពស្ពានមានសណ្តាប់ធ្នាប់ និងភាពស្រស់បំព្រង និងដើម្បីចូលរួមអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ "ជីវៈចម្រុះ និងសុខភាពមនុស្ស" ក្នុងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
សមាសភាពចូលរួមមាន អាជ្ញាធរឃុំត្រពាំងរូង កម្លាំងអធិការដ្ឋាននរគបាលស្រុក ស.ស.យ.ក និងយុវជនក្រុមបាល់ទាត់ត្រពាំងរូងអេហ្វស៊ី សរុបប្រហែល ៤០នាក់។