លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រួមមាន ឯកឧត្តម វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក ហេង លាង ប្រធានក្រុមការពារទី៧ សន្តិសុខការពារទប់ស្កាត់ជំងឺកូវីដ-១៩ រួមទាំងសមាជិកមួយចំនួន បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈការពារជំងឺកូវីដ-១៩ មួយចំនួនទៀត ដើម្បីចែកជូនក្រុមការងារបិទខ្ទប់តាមខ្នងផ្ទះចំនួន០៦គោលដៅ ស្ថិតក្នុងឃុំចំនួន០៥ឃុំ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

























