នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល នាំយកអំណោយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង រួមមាន ទឹកដោះគោ ភេសជ្ជៈ និងសម្ភារៈមួយចំនួន ប្រគល់ជូនក្រុមគ្រូពេទ្យ ដើម្បីចែកជូនក្មេងៗ មានជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅសាលាវិទ្យាល័យស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព: រដ្ឋា



