រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំពិភាក្សាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី​លោកអភិបាលរងខេត្ត ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកអភិបាលរងខេត្ត ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក និងសមាសភាពពាក់ព័ន្ធផ្សេងទៀត ។

កិច្ចប្រជុំបានផ្តោតលើរបៀបវរៈដូចខាងក្រោម៖
១. ពិភាក្សាលើសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រខ្លះ ក្នុងភូមិ នៃឃុំទាំង ០៣ ក្នុងស្រុក ស្រែអំបិល ខេត្តកោះកុង រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩
២. សេចក្តីរាយការណ៍របស់រដ្ឋបាលក្រុង ស្រុក អំពី៖
- ស្ថិតិកម្មករនៅតាមបណ្តាក្រុង ស្រុក ដែលធ្វើការនៅតាមរោងចក្រនានា
- ការរៀបចំណ្ឌលចត្តាឡីស័កកម្រិត១ នៅតាមក្រុង ស្រុក
- ការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមក្រុង ស្រុក
៣. បញ្ហាផ្សេងៗ

អត្ថបទទាក់ទង