រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោស្នងការ បានដឹកនាំក្រុមការងារទៅសួរសុខទុក្ខ ប្រពន្ធលោកអនុសេនីយ៍ឯក មាន ចាន់ បំរើការងារនៅការិយាល័យបណ្តុះបណ្តាលនិងវិក្រិត្យការ នៃស្នងការដ្ឋាន នគបាលខេត្តកោះកុង ដែលកំពុងសម្រាកព្យាបាលសម្រាលមាតុភាពនៅមន្ទីរពេទ្យបង្អែកខេត្ត

ដោយបានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោស្នងការ បានដឹកនាំក្រុមការងារទៅសួរសុខ
ទុក្ខ ប្រពន្ធលោកអនុសេនីយ៍ឯក មាន ចាន់ បំរើការងារនៅការិយាល័យបណ្តុះបណ្តាលនិងវិក្រិត្យការ នៃស្នងការដ្ឋាន នគបាលខេត្តកោះកុង ដែលកំពុងសម្រាកព្យាបាលសម្រាលមាតុភាពនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយបាននាំយកសម្ភារ និងថវិកាឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ទោស្នងការ ថវិកាលោកស្នងការរង ប្រគល់ជូនលោក-និងប្រពន្ធដែលសម្រាកព្យាបាលសម្រាលមាតុភាព។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មីន រស្មី បានពាំនាំមតិផ្ដាំផ្ញើរសួរសុខទុក្ខរបស់ លោកឧត្តមសេនីយ៍ទោស្នងការ ចំពោះលោកអនុសេនីយ៍ឯក. មាន ចាន់ និងប្រពន្ធ សូមថែសុខភាពឲ្យបានល្អទាំងម្តាយនិងទារក៕

អត្ថបទទាក់ទង