រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្ទៃក្នុងណែនាំត្រៀមប្រជុំបច្ចេកទេសមុខវិជ្ជាថ្នាក់ខេត្ត

លោក សេង សុធី អនុប្រធានមន្ទីរ តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំណែនាំការអនុវត្តប្រជុំបច្ចេកទេសទូទាំងថ្នាក់ខេត្ត ដែលគ្រោងចាប់ផ្ដើមនាអំឡុងដើមខែមិថុនា ឆ្នាំ២០២១ ។សមាសភាពចូលរួមលោក លោកស្រី ប្រធាន អនុប្រធាន មន្រ្តី ការិ.បឋមសិក្សា ការិ.មធ្យមសិក្សា ការិ.អធិការកិច្ច សរុបប្រមាណ ១៥នាក់ ស្រី ០១នាក់។លោកប្រធានអង្គប្រជុំបានណែនាំកិច្ចការមួយចំនួនក្នុងកិច្ចការដឹកនាំកិច្ចប្រជុំបច្ចេកទេសទូទាំងខេត្តដោយបែងចែកក្រុមការងារទទួលខុសត្រូវបច្ចេកទេសផងដែរ។ ដោយឡែកលោក ចក់ ឌី ប្រធានការិ.អធិការកិច្ចបានបង្ហាញចំណុចសំខាន់ចំនួន៥ គោលៗ ដែលខាងនាយកដ្ឋានធានាគុណភាពតម្រូវឱ្យការិ.ជំនាញដាក់ជូនគ្រឹះស្ថានសិក្សាផ្ដល់ព័ត៌មានជាក់ស្ដែងតាមសាមីអង្គភាព ។ លោក ទុន ហឹង្សា អនុប្រធានការិ.អធក.បានធ្វើបទបង្ហាញលម្អិតលើខ្លឹមសារលិខិត និងតារាងវាយតម្លៃ ដោយផ្ដោតលើមធ្យោបាយពីរគឺតាមsoftcopy(Google Form) និងជាhardcopy(ទម្រង់ឯកសារផ្លូវការផ្ញើតាមកាលវេលាសមស្របណាមួយ)ពេលក្រោយ។(អត្ថបទ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង