សកម្មភាពក្រុមការងាររៀបចំសម្ភារៈសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ និងកំពុងធ្វើចត្តាឡីស័ក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល (៣កុំ ៣ការពារ) និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងប្រទេសរបស់យើង។
ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១
ប្រភព: រដ្ឋា