រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឧកញ៉ា ម៉េន កានី នាយកក្រុមហ៊ុន ជី-អិម ត្រេឌីង ឯ.ក (GM Trading Co. Ltd) និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភ អង្ករ មី ត្រីខ ម៉ាស និងទឹកបរិសុទ្ធវីតាល់ ជូនរដ្ឋបាលស្រុកស្រែអំបិល

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញទទួលអំណោយ ឧកញ៉ា ម៉េន កានី នាយកក្រុមហ៊ុន ជី-អិម ត្រេឌីង ឯ.ក (GM Trading Co. Ltd) និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ រួមមាន អង្ករ២តោន មី២០កេសធំ ត្រីខ២០កេសធំ ម៉ាស៥០០០ម៉ាស និងទឹកបរិសុទ្ធវីតាល់៤០កេស ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា ម៉េន កានី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមជូនពរ ឧកញ៉ា ម៉េន កានី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
___
ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

ប្រភព: រដ្ឋា

អត្ថបទទាក់ទង