រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំវិសាមញ្ញលេីកទី១៣ ឆ្នាំទី២​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

ថ្ងៃសុក្រ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១
រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំវិសាមញ្ញលេីកទី១៣ ឆ្នាំទី២​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ ក្នុងនោះដែរក៏មានការចូលរួមពី​ លោក​ លោកស្រីក្រុមប្រឹក្សាស្រុក​ លោក​ ចេង មុនីរិទ្ធ អភិបាល​នៃគណៈអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុកកងកម្លាំង លោកមេឃុំភ្ញីមាស លោកជំទប់១ឃុំកោះស្ដេច ស្មៀនឃុំ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ ការិយាល័យជុំវិញស្រុក​ លោកនាយកវិទ្យាល័យកោះស្ដេច លោកអនុប្រធានមណ្ឌលសុខភាពគិរីសាគរ​ និងមន្ត្រីសាលាស្រុក​ ចំពោះរបៀបវារៈរួមមាន៖

១.ពិភាក្សា​ និងអនុម័តលេីនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកគិរីសាគរ
២.ពិនិត្យ ពិភាក្សា និងអនុម័ត បញ្ជីគម្រោងកម្មវិធីវិនិយោគជាអទិភាពដែលប្រើប្រាស់ថវិការរដ្ឋ របស់រដ្ឋបាលស្រុកឆ្នាំ(២០២២-២០២៤)
៣.សេចក្តីផ្សេងៗ

អត្ថបទទាក់ទង