/ / / /

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានស្រុកស្រែអំបិល នាំយកអំណោយចែកជូន រដ្ឋបាលស្រុកស្រែអំបិល

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញទទួលអំណោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានស្រុកស្រែអំបិល សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងស្ថានភាពនៃការធ្វើចត្តាឡីស័កក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ អំណោយទាំងនោះ រួមមាន អង្ករ២តោន មី៣០កេស ត្រីខ៥០០កំប៉ុង ទឹកត្រី៩០០ដប ទឹកស៊ីអ៊ីវ៩០០ដប អាកុល១៥០លីត្រ និងម៉ាស១៦៥០០ម៉ាស។ ក្នុងនោះដែរ ឯកឧត្តមក៏បានឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនជូនកម្លាំងប្រដាប់អាវុធផងដែរ។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា និងលោកជំទាវ ព្រមទាំងក្រុមការងារ និងសូមជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា និងលោកជំទាវ ព្រមទាំងក្រុមក្រុមការងារ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: រដ្ឋា

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    M.r Li Tao ក្រុមហ៊ុន Union Development Group Co.,Ltd បរិច្ចាគថវិកាចំនួន ២០,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    26/05/2026

    ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះសហការ ជាមួយឯកឧត្តម យ៉េត វីណែល ប្រធានក្រុមការងារទី២ ទទួលខុសត្រូវខេត្តកោះកុង ចំណុះលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) បានធ្វើការចុះបង្ក្រាបទីតាំងផ្ទះវីឡា ដែលសង្ស័យថាមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅស្រុកគិរីសាគរ ខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ «បញ្ជីថ្នាក់ជាតិស្តីពី ឧបករណ៍បច្ចេកវិទ្យា ជំនួយជាអាទិភាព»

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា