រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឧត្តមសេនីយ៍ត្រី ដូ ឃីន មេបញ្ជាការរងកងអាវុធហត្ថខេត្តកោះកុង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចូលរួមឧបត្ថម្ភថវិកា ៤.០០០.០០០៛ ជូនរដ្ឋបាលស្រុកស្រែអំបិល

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧត្តមសេនីយ៍ត្រី ដូ ឃីន មេបញ្ជាការរងកងអាវុធហត្ថខេត្តកោះកុង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមឧបត្ថម្ភថវិកា ៤.០០០.០០០៛ (បួនលានរៀលគត់) ដើម្បីគាំទ្រសកម្មភាពផ្សេងៗក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

រដ្ឋបាលស្រុកស្រែអំបិល សូមជូនពរ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: រដ្ឋា

អត្ថបទទាក់ទង