/ / /

រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២៤ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ ស្ថិតក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

២៨/០៥/២០២១(វេលាម៉ោង០៨:០០នាទីព្រឹក )

………………………………..

រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២៤ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ ស្ថិតក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ  ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត របៀបវារៈដូចខាងក្រោម : 

១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២៤

២.ពិនិត្ត ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣

៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារការងាររដ្ឋបាលស្រុកប្រចាំខែឧសភា និងទិសដៅអនុវត្តការងារប្រចាំខែមិថុនា ត្ឆ្នាំ២០២១

៤.ពិនិត្យ ពិភាក្សា និងអនុម័ត បញ្ជីគម្រោងកម្មវិធីវិនិយោគជាអទិភាពដែលប្រើប្រាស់ថវិការរដ្ឋ របស់រដ្ឋបាលស្រុកបូទុមសាគរឆ្នាំ(២០២២-២០២៤)

៥.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងដីការ ស្តីពីការកំណត់ប្រតិទិន និងទីកន្លែង នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយ:ពេល១២ខែឆ្នាំទី៣ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ

៦.របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំងបី

៧.បញ្ហាផ្សេងៗ

       -ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

ដោយមានសមាសភាពការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក  គណៈអភិបាលស្រុក នាយករដ្ឋបាល នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រី ការិយាល័យជំនាញជុំវិញស្រុក ចំណុះសាលាស្រុក សរុបចំនួន ៤៣នាក់ស្រីចំនួន០៦នាក់។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

……………………………….

ថ្ងៃសុក្រ ២ រោច ខែជេស្ឋ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១

May 28, 2021

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    24/03/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសំណុំឯកសារព័ត៌មានសង្គម និងសេវាកម្មផ្តល់ថ្នាំ បង្ការដល់កុមារអាយុក្រោម២ឆ្នាំ នៅក្នុងមូលដ្ឋានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ស្មាច់មានជ័យ

  • រដ្ឋបាលស្រុកគិរីសាគរ/
    24/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិទាំងបី ភូមិតានី ភូមិភ្ញីមាស និងភូមិកៀនក្រឡាញ់ នៃឃុំភ្ញីមាស ដែលបានសាងសង់តូបឬលំនៅដ្ឋាន ជាប់ថ្នល់ជាតិ វិថីសាយភូថង

  • ហេង គីមឆន/
    25/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ដល់នវកាយរឹទ្ធិ នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ

  • រដ្ឋបាលស្រុកថ្មបាំង/
    24/03/2026

    លោកវរសេនីយ៍ទោ ឡាវ ពន្លឺ អធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង បានដឹកនាំ លោកអធិការរងសេនាធិការ អធិការរងអន្តោប្រវេសន៍ អធិការរងកិច្ចការងារប៉ុស្តិ៍ ចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន