ថ្ងៃព្រហស្បតិ៍ ០១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ (រដ្ឋបាលមន្ទីរផែនការខេត្តកោះកុង)
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់តាមរយៈកម្មវិធី Zoom ស្តីពីការងារមន្ត្រីចុះស្រង់ទិន្នន័យអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា ឆ្នាំ២០២១ ដែលនឹងត្រូវអនុវត្តនៅដេីមខែមិថុនាខាងមុខនេះ។ កិច្ចប្រជុំនេះ បានទទួលការអញ្ជេីញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ និងមានការអញ្ជេីញចូលរួមលោក-លោកស្រីប្រធានមន្ទីរ និងមន្ត្រីជំនាញទាំង ២៥ រាជធានី-ខេត្ត។