រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃឹម សុវណ្ណាសមាជិកក្រុមប្រឹក្សា ឃុំជ្រោយប្រស់ បានដឹកនាំកម្លាំង បន្តចុះយាមតាមគោលដៅ ដើម្បីពង្រឹងការត្រួតពិនិត្យនិវាស់កម្តៅប្រជាពលរដ្ឋចេញ-ចូលក្នងមូលដ្ឋាន…

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ ដឹកនាំកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ចំនួន ០១នាក់ ប៉ុស្ត៍សុខភាពចំនួន ០១នាក់ បានពិនិត្យនិងវាស់កំដៅលើប្រជាពលរដ្ឋដែលកំពងធ្វើចត្តាឡី ស័កនៅតាមផ្ទះ ចំនួន ០១នាក់ ប្រុស និងបានដាក់គោល ដៅៅ យាមប្រចាំការ ដើម្បីត្រួតពិនិត្យប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំនៅចំណុចផ្លូវចូលក្នុងឃុំជ្រោយប្រស់ បានចំនួន ០៩នាក់ ស្រី ០២នាក់ ព្រមទាំងបានផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋអនុវត្តគោលការណ៍របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។

ប្រភព: សន សេង

អត្ថបទទាក់ទង