/ / /

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីអំពីសំណើរបស់ឈ្មោះ អ៊ុក សារុន ជានិវត្តជន មានអាសយដ្ឋាននៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានដាក់ពាក្យមករដ្ឋបាលសាលាខេត្ត ស្នើសុំអន្តរាគមន៍ចំពោះចំណាត់ការរបស់សាលាដំបូងខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីអំពីសំណើរបស់ឈ្មោះ អ៊ុក សារុន ជានិវត្តជន មានអាសយដ្ឋាននៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានដាក់ពាក្យមករដ្ឋបាលសាលាខេត្ត ស្នើសុំអន្តរាគមន៍ចំពោះចំណាត់ការរបស់សាលាដំបូងខេត្តកោះកុង។

លោក អ៊ុក សារុន ស្នើសុំអន្តរាគមន៍ និងលើកលែងការចោទប្រកាន់របស់តុលាការ បន្ទាប់មកលោក សុខ សុទ្ធី អភិបាលរងខេត្ត បានលើកពីសាវតាដី លិខិតទិញ លក់ដីរួចមក នឹងបានពន្យល់ពីនីតិវិធីច្បាប់ដល់លោក អ៊ុក សារុន ។ លោកអភិបាលរងខេត្ត បានណែនាំទៅលោក អ៊ុក សារុន ថា:
១-រដ្ឋបាលខេត្តមិនអាចធ្វើការអន្តរាគមន៍ចំពោះសំណុំរឿងដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការទេព្រោះតុលាការជាស្ថាប័នឯករាជ្យ។

២-បន្ទាប់ពីតុលាការដោះស្រាយរួច ករណីលោក អ៊ុក សារុន ចង់ប្តឹងបន្តសូមឲ្យរកភស្តុតាង លិខិតកាន់កាប់ដី លិខិតទិញ លក់ដី ឲ្យបានគ្រប់គ្រាន់ រួចដាក់ពាក្យសាជាថ្មីមករដ្ឋបាលខេត្ត ។

សាលប្រជុំ ក សាលាខេត្តកោះកុង ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក  និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល 

  • ហេង គីមឆន/
    27/05/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខសាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់សំបុត្រ ជាលទ្ធផល ទទួលបានលិខិតចំនួន ៧សន្លឹក

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ជុំ សាម៉េត អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    27/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្ដកោះកុង

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ប៉ុល សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦