រសៀលថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១
ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីចំនុចសាកសួរព័ត៌មានអំពីរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្មរបស់កម្ពុជា។ រៀបចំដោយ: វិទ្យាស្ថានស្តង់ដារកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែ គី រដ្ឋលេខាធិការ តាមរយៈvideos conference និងមានការចូលរួមពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង២៥រាជធានី-ខេត្ត ។