/ / /

លោក​ ជា​ ស៊ីវត្រា​ អនុប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ​ ស្តីពីដំណេីរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តកោះកុង នៅស្រុកមណ្ឌលសីមា

ថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ (រដ្ឋបាលស្រុកមណ្ឌលសីមា)

ទីចាត់ការផែនការនិងវិនិយោគ សហការជាមួយ មន្ទីរផែនការខេត្ត បានរៀបចំ វគ្គផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តកោះកុង នៅស្រុកមណ្ឌលសីមា ក្រោមអធិបតី លោក ប៉ែន វណ្ណា តំណាងលោកប្រធានក្រុមប្រឹក្សាស្រុក លោកស្រី​ រិន សោភាភ័ក្រ្ត អភិបាលរងនៃគណៈអភិបាលស្រុក ព្រមទាំងមានការអញ្ជើញចូលរួម ក្រុមប្រឹក្សាឃុំទាំង៣ ការិយាល័យជំនាញរដ្ឋបាលស្រុក និង អ្នកពាក់ព័ន្ធជុំវិញស្រុក ក្នុងគោលបំណងដូចខាងក្រោម៖
១.ផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីដំណើរការរៀបចំកម្មវិធីវិយោគ៣ឆ្នាំរំកិល២០២២-២០២៤
២.បណ្តុះបណ្តាលបំពេញបន្ថែមសេចក្តីណែនាំបច្ចេកទេសការងាររៀបចំកម្មវិធីវិយោគ៣ឆ្នាំរំកិល
៣.ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញជុំវិញស្រុក និងក្រុមប្រឹក្សាឃុំ ស្មៀនឃុំ
៤.គាំទ្របច្ចេកទេសក្នុងការប្រមូលធាតុចូលរៀបចំកម្មវិធីវិយោគថ្នាក់ក្រោមជាតិ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ