ថ្ងៃច័ន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១
នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយសហគមន៍នេសាទព្រះអង្គកែវចំនួន ០៣រូប និងកងរាជឣាវុធហត្ថស្រុកស្រែឣំបិល០១រូប ចេញល្បាតតាមប្រព័ន្ធព្រែកស្រែឣំបិល ចំណុចព្រែកព្រះអង្គកែវ ពាមតាំង ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានជួបប្រទះបទល្មើសជលផលដែលកំពុងនេសាទដោយប្រើរបាំងសាច់មងអួនដែលមានក្រឡាតូចជាងបួន (៤) សង្ទីម៉ែត្រធ្វើរបាំងរួមផ្សំ ឬជំនួសរបាំងព្រួលដាក់ទទឹងព្រែកបិទជិតហើយក្រុមការងារបានរុះរើ នឹងដកហូតវត្ថុតាងរួមមាន៖
១.របាំងសាច់មងអួនចំនួន ០១ខ្សែ ប្រវែង ៥០ម៉ែត្រ
២.លូសាច់អួនចំនួន ០២មាត់ ស្មើនឹងប្រវែង ១០ម៉ែត្រ
៣.បង្គោលចំនួន៧០ បង្គោល យកមករក្សារទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលជលផលស្រែអំបិល ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង