រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ ជា​ ស៊ីវត្រា​ អនុប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមវគ្គផ្សព្វផ្សាយសេចក្តីណែនាំ​ ស្តីពីដំ​ ណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ទូទាំងខេត្តកោះកុង នៅក្រុងខេមរភូមិន្ទ

រដ្ឋបាលក្រុងខេមរភូមិន្ទ
ថ្ងៃចន្ទ​ ១៣កេីត​ ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២១​

ទីចាត់ការផែនការនិងវិនិយោគ​ បានសហការជាមួយ​ មន្ទីរផែនការខេត្ត​ រៀបចំវគ្គផ្សព្វផ្សាយសេចក្តីណែនាំ​ ស្តីពីដំ​ណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ទូទាំងខេត្តកោះកុង នៅក្រុងខេមរភូមិន្ទ​ ក្រោមអធិបតីភាព÷ លោក​ យូ​ មី​ តំណាងលោកប្រធានក្រុមប្រឹក្សាក្រុង​ លោក​ ឈេង​ សុវណ្ណដា​ អភិបាលនៃគណៈអភិបាលក្រុង​ និងលោក​ ជា​ ស៊ីវត្រា​ អនុប្រធានមន្ទីរផែនការខេត្ត​ ព្រមទាំងមានការអញ្ជេីញចូលរួម​ ក្រុមប្រឹក្សាសង្កាត់ទាំង៣​ ចៅសង្កាត់ទាំង៣​ ស្មៀន​ មន្ត្រីជំនាញរដ្ឋបាលក្រុង​ កងប្រដាប់អាវុធទាំង៣ប្រភេទ​ និងអ្នកពាក់ព័ន្ធជុំវិញក្រុងក្នុងគោលបំណង÷

១-ផ្សព្វផ្សាយគោលការណ៍ណែនាំ​ ស្តីពីដំណេីរការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល​ ២០២២-២០២៤

២-បណ្តុះបណ្តាលបំពេញបន្ថែមសេចក្តីណែនាំបច្ចេកទេសការងាររៀបចំកម្មវិធីវនិយោគ៣ឆ្នាំរំកិល​

៣-ពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញក្រុង​ ក្រុុមប្រឹក្សាសង្កាត់​ និងស្មៀន

៤-​គាំទ្របច្ចេកទេសក្នុងការប្រមូលធាតុចូលរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ។

អត្ថបទទាក់ទង