រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំតាមរយៈ​ Zoom ដេីម្បីអនុវត្តសេចក្តីសម្រេច​ ០២៣​ ​សហវ​ ចុះថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០២១​ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ថ្ងៃសុក្រ ១០កើត ខែជេស្ឋ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១​ (រដ្ឋបាលមន្ទីរផែនការខេត្តកោះកុង)

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំតាមរយៈ​ Zoom ដេីម្បីអនុវត្តសេចក្តីសម្រេច​ ០២៣​ ​សហវ​ ចុះថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០២១​ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ស្តីពីយន្តការ​ និងនីតិវិធី​នៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ​ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព​ ប្រជាពលរដ្ឋ​ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩​ និង​ មានការលំបាកផ្នែកជីវភាព​ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍​ ២០​ កុម្ភៈ​ ២០២១។ កិច្ចប្រជុំនេះ​ទទួលបានការអញ្ជេីញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ឆាយ​ ថន​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងផែនការ​ និងមានសមាសភាពចូលរួម​ ប្រធានមន្ទីរ​ និងមន្រ្តីជំនាញទាំង​ ២៥​ រាជធានី-ខេត្ត។

អត្ថបទទាក់ទង