រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារគម្រោង នៃរដ្ឋបាលខេត្តកោះកុង បានចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងឆ្នាំ២០២០ នៅស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកកោះកុង

ក្រុមការងារគម្រោង នៃរដ្ឋបាលខេត្តកោះកុង បានចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងឆ្នាំ២០២០ ចំនួន០២គម្រោង គឺគម្រោងសាងសង់ផ្លូវក្រួសក្រហម និងលូ១កន្លែង នៅឃុំជីខលើ ស្រុកស្រែអំបិល និងគម្រោងសាងសង់អគារច្រកចេញចូលតែមួយស្រុកបូទុមសាគរ ជាលទ្ធផលគម្រោងទាំង២ ត្រូវបានសាងសង់រួចរាល់១០០%។ ក្រៅពីការចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោង ក្រុមការងារខេត្ត ដោយមានការចូលរួមពីរដ្ឋបាលស្រុក និងឃុំ បានចុះពិនិត្យទីតាំង និងវាយតម្លៃផលប៉ះពាល់គម្រោងសាងសង់ផ្លូវបេតុងអាមេ០១ខ្សែ ប្រវែង ២,២៦០គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំង និងភូមិត្រៀក ឃុំស្រែអំបិល ស្រុកស្រែអំបិល និងគម្រោងសាងសង់អគារច្រកចេញចូលតែមួយស្រុកកោះកុង ដែលគម្រោងទាំង២នេះ ស្ថិតក្នុងកម្មវិធីវិនិយោគខេត្ត ដើម្បីអភិវឌ្ឍន៍ក្នុងឆ្នាំ២០២១ នេះ៕

អត្ថបទទាក់ទង