/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រួសារកសិករដែលទទួលបានផ្ទះសំណាញ់ពីកម្មវិធី (ASPIRE) ដើម្បីពិនិត្យមើលស្ថានភាពនៃការតម្លើង និងលក្ខណៈបច្ចេកទេសក្នុងការរៀបចំផ្ទះសំណាញ់ផងដែរ

ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ 

ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំមន្ទីរ និងជាថ្នាក់ដឹកនាំអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តកោះកុង ក្រុមការងាររួមមាន ក្រុមទីប្រឹក្សា មន្ត្រីបច្ចេកទេស មន្ត្រីទទួលបន្ទុកអនុកម្មវិធី (ASPIRE) តាមស្រុកគោលដៅ និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រួសារកសិករដែលទទួលបានផ្ទះសំណាញ់ពីកម្មវិធី ដើម្បីពិនិត្យមើលស្ថានភាពនៃការតម្លើង និងលក្ខណៈបច្ចេកទេសក្នុងការរៀបចំផ្ទះសំណាញ់ផងដែរ។ ផ្ទះសំណាញ់ទាំងនោះមានចំនួន ០៦ ដូចខាងក្រោម៖

១.ផ្ទះសំណាញ់កសិករ នី សារឿន ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល

២.ផ្ទះសំណាញ់កសិករ ឡាយ លី ភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ

៣.ផ្ទះសំណាញ់កសិករ លី ឡេង ភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ

៤.ផ្ទះសំណាញ់កសិករ ញ៉េប ណង ភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ

៥.ផ្ទះសំណាញ់កសិករ ផាន់ សម្ផស្ស ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

៦.ផ្ទះសំណាញ់កសិករ ឆាយ ពិសី ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ជាលទ្ធផល ផ្ទះសំណាញ់នីមួយៗ សម្រេចបានក្នុងជំហ៊ានទី២ គឺការចាក់ជើងសសរ និងតម្លឹងរោងសំណាញ់ ព្រមទាំងផ្លាស្ទិច ក្នុងនោះមានតែផ្ទះសំណាញ់ចំនួន២ ដែលស្ថិតនៅសង្កាត់ស្មាច់មានជ័យ បានរាយបណ្តាញទុយោទឹករួចរាល់។

ក្រុមការងារមន្ទីរបានលើកទឹកចិត្តដល់កសិករ ក្នុងការពិនិត្យជាក់ស្តែងចំពោះការសាងសង់ ដោយធ្វើការជូនដំណឹងមកភ្នាក់ងារផ្សព្វផ្សាយឃុំ/សង្កាត់ ជាប្រចាំ ។ លើសពីនេះកសិករត្រូវត្រៀមកូន។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    25/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានចូលរួមកម្មវិធី​អបអរសាទរ ទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ​ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម​សេវាកម្មស្នាក់នៅទេសចរណ៍(បើកថ្មី) ចំនួន០១កន្លែង ផ្ទះសំណាក់ វីភីកោះកុង របស់លោក សំឃិត វៀន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលកោះស្ដេច បានធ្វេីសំបុត្រកំណេីតកុមារីឈ្មោះ ជីង ជេននី រយ:ពេល ១ម៉ោង ៣០នាទី ហេីយបានបញ្ជូលក្នុងប័ណ្ណសមធម៌ និងកញ្ចប់គ្រួសារគោលជូនប្រជាពលរដ្ឋមកពី ភូមិពាមកាយ