រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការសម្របសម្រួល ជាមួយជំនាញការវៀតណាម ក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុង

លោកអភិបាលរងខេត្ត បានលើកឡើងថាកិច្ចប្រជុំថ្ងៃនេះមានគោលបំណង ដើម្បីពិភាក្សា វាយតម្លៃក្នុងជ្រើសរើសបុគ្គល និងអង្គភាពដែលមានស្នាដៃ ក្នុងការសហការក្នុងប្រតិបត្តិការការរុករក ជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមក្នុងសម័យសង្គ្រាមនៅលើទឹកដីខេត្តកោះកុង ដើម្បីដាក់ជូនទៅភាគីវៀតណាមក្នុងការកំណត់ផ្តល់ជូននូវគ្រឿងឥស្សរិយៈយស មេដៃ និងប័ណ្ណសរសើរតាមការជូនដំណឹងពីភាគីខេត្តគៀងយ៉ាង ប្រទេសវៀតណាម។ ដូច្នេះសូមសមាជិក នៃកិច្ចប្រជុំទាំងអស់ យកចិត្តទុកដាក់ឱ្យខ្ពស់បំផុត ក្នុងការពិនិត្យ ពិចារណាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការជ្រើសរើសឱ្យបានសមស្របបំផុត តាមលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក៕

អត្ថបទទាក់ទង