រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមវគ្គផ្សព្វផ្សាយសេចក្តីណែនាំ​ ស្តីពីដំ​ ណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ទូទាំងខេត្តកោះកុង នៅស្រុកគិរីសាគរ

ថ្ងៃព្រហស្បតិ៍​ ៩កេីត​ ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២១​ (រដ្ឋបាលស្រុកគិរីសាគរ)

ទីចាត់ការផែនការនិងវិនិយោគ​ បានសហការជាមួយ​ មន្ទីរផែនការខេត្ត​ រៀបចំវគ្គផ្សព្វផ្សាយសេចក្តីណែនាំ​ ស្តីពីដំ​ណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ទូទាំងខេត្តកោះកុង នៅស្រុកគិរីសាគរ​ ក្រោមអធិបតីភាព÷ លោក​ ស្រៀង​ សេងហុក​ តំណាងលោកស្រីប្រធានក្រុមប្រឹក្សាស្រុក​ លោក​ ជា​ ប៊ុនធឿន​ អភិបាលនៃគណៈអភិបាលរងស្រុក​ និងលោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ ព្រមទាំងមាន ការអញ្ជេីញចូលរួម​ ក្រុមប្រឹក្សាឃុំទាំង៣​ មេឃុំ​ ស្មៀន​ មន្ត្រីជំនាញរដ្ឋបាលស្រុក​ កងប្រដាប់អាវុធទាំង៣ប្រភេទ​ និងអ្នកពាក់ព័ន្ធជុំវិញស្រុកក្នុងគោលបំណង÷

១-ផ្សព្វផ្សាយគោលការណ៍ណែនាំ​ ស្តីពីដំណេីរការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល​ ២០២២-២០២៤

២-បណ្តុះបណ្តាលបំពេញបន្ថែមសេចក្តីណែនាំបច្ចេកទេសការងាររៀបចំកម្មវិធីវនិយោគ៣ឆ្នាំរំកិល​

៣-ពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញស្រុក​ ក្រុុមប្រឹក្សាឃុំ​ និងស្មៀន

៤-​គាំទ្របច្ចេកទេសក្នុងការប្រមូលធាតុចូលរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ។

អត្ថបទទាក់ទង