នៅថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មន្ទីរពេទ្យខេត្តកោះកុង បានចាប់ផ្តើមដាក់ឱ្យដំណើរការ អគារថ្មី ព្រមទាំងសម្ភារ:បរិក្ខារថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងកាកបាទក្រហមថៃ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការណ៍ និងរំលឹកអនុស្សាវរីយ៍នៃចំណងការទូតកម្ពុជា-ថៃ គម្រប់៧០ឆ្នាំ ។ដែលក្នុងអគារថ្មីនោះមានផ្តល់សេវាសង្គ្រោះបន្ទាន់ និងសេវាវះកាត់តូច ជូនសាធារណជនផងដែរ។