រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីបេីកវគ្គផ្សព្វផ្សាយសេចក្តីណែនាំ​ ស្តីពីដំណេីរការចាប់ផ្តេីមរៀបចំ​ និងកសាងកម្មវធីវិនិយោគបីឆ្នាំរំកិល​ (២០២២-២០២៤)​ របស់រដ្ឋបាលក្រុង/ស្រុក​ ឃុំ/សង្កាត់​ ទូទាំងខេត្តកោះកុង​ នៅស្រុកបូទុមសាគរ

ថ្ងៃពុធ​ ៨កេីត​ ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២១​ សាលប្រជុំរដ្ឋបាលស្រុកបូទុមសាគរ

ទីចាត់ការផែនការ​ និងវិនិយោគ សហការជាមួយ មន្ទីរផែនការខេត្ត បានរៀបចំវគ្គផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ទូទាំងខេត្តកោះកុង នៅស្រុកបូទុមសាគរ ក្រោមអធិបតីភាព លោកស្រី គ្រី សោភណ្ឌ ប្រធានក្រុមប្រឹក្សាស្រុក លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុក និង លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ក្រុមប្រឹក្សាឃុំទាំង៤ ការិយាល័យជំនាញរដ្ឋបាលស្រុក កងកំលាំងប្រដាប់អាវុទ្ធទាំង៣ប្រភេទ និងអ្នកពាក់ព័ន្ធជុំវិញស្រុក ក្នុងគោលបំណងដូចខាងក្រោម៖
១.ផ្សព្វផ្សាយគោលការណ៍ណែនាំ​ ស្តីពីដំណេីរការរៀបចំ​កម្មវិធីវិនិយោគបីឆ្នាំរំកិល​ ២០២២-២០២៤
២.បណ្តុះបណ្តាលបំពេញបន្ថែមសេចក្តីណែនាំបច្ចេកទេសការងាររៀបចំកម្មវិធីវិយោគ៣ឆ្នាំរំកិល
៣.ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ
៤.គាំទ្របច្ចេកទេសក្នុងការប្រមូលធាតុចូលរៀបចំកម្មវិធីវិយោគថ្នាក់ក្រោមជាតិ។

អត្ថបទទាក់ទង