រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយការងារមួយចំនួនជាមួយក្រុមប្រឹក្សាឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយការងារមួយចំនួនជាមួយក្រុមប្រឹក្សាឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីលោកជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំដងពែង ស្មៀនឃុំ មេប៉ុស្តិ៍ និងមេភូមិក្នុងឃុំដងពែងផងដែរ
ក្នុងវេទិកាផ្សព្វផ្សាយបានផ្តោតទៅលើ៣ចំណុចសំខាន់៖
១-អំពីភារកិច្ចរបស់ព្រឹទ្ធសភា ជាមួយក្រុមប្រឹក្សាឃុំ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបានមានប្រសាសន៍ថាក្នុងដំណាក់កាលកូវីដ-១៩នេះ ព្រឹទ្ធសភានៅតែដំណើការការងាររបស់ខ្លួនបានយ៉ាងរលូន ស្របតាមរដ្ឋធម្មនុញ្ញ។
២-ការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោត ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២២ ខាងមុខនេះ។
៣-គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឯកឧត្តមសមាជិកព្រឹទ្ធសភាបានជម្រុញឱ្យរដ្ឋបាលឃុំ សង្កាត់ អនុវត្តន៍ឱ្យបានល្អ ព្រោះនៅពេលនេះគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពជារបស់ជាតិ បើអនុវត្តបានល្អទាំង៧ចំណុច ដែលបានចែងនេះ នោះភូមិ ឃុំ របស់យើងនឹងមានសន្តិភាព បើមានសន្តិភាព យើងធ្វើអ្វីៗក៍បាន ដើម្បីអភិវឌ្ឍភូមិ ឃុំរបស់យើង។ ជាមួយគ្នានេះឯកឧត្តម ក៏បានជម្រុញឱ្យរដ្ឋបាលឃុំ សង្កាត់ ធ្វើការសម្របសម្រួលដោះស្រាយសណ្តាប់ធ្នាប់សាធារណៈ និងជម្លោះនានាតាមរយៈការដោះស្រាយក្រៅប្រព័ន្ធតុលាការ នេះជាការដោះស្រាយបឋមក្នុងករណីមិនមែនជាបទល្មើសព្រហ្មទណ្ឌ ដើម្បីធ្វើឱ្យប្រជាជនចេះយោគយល់គ្នា ហើយក៍ជាដំណោះស្រាយឈ្នះ ឈ្នះ ផងដែរ គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ក្នុងនាមអ្នកភូមិផងរបងជាមួយដោយសុខដុមរម្យនា៕

អត្ថបទទាក់ទង