/ / /

លោក ទួន ឳទី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ស្រុកគិរីសាគរ បរិច្ចាគថវិកាចំនួន ២២៥,០០០ រៀល (ពីររយម្ភៃប្រាំពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១

លោក ទួន ឳទី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ស្រុកគិរីសាគរ បរិច្ចាគថវិកាចំនួន ២២៥,០០០ រៀល (ពីររយម្ភៃប្រាំពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១។

គណៈកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ទួន ឳទី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ស្រុកគិរីសាគរ បរិច្ចាគថវិកាចំនួន ២២៥,០០០ រៀល (ពីររយម្ភៃប្រាំពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

គណៈកិត្តិយស គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមជូនពរជ័យដល់សប្បុរជន បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាចអញ្ជើញមកទីស្នាក់ការផ្ទាល់ ឬ ទំនាក់ទំនងលេខទូរស័ព្ទ ៖
១. លោកជំទាវ មិថុនា ភូថង (លេខទូរស័ព្ទ 016 94 7777)
២. ឯកឧត្តម លី សារ៉េត (លេខទូរស័ព្ទ 097 73 76 576)
៣. លោក ទេព វិស្កុល (លេខទូរស័ព្ទ 097 63 50 909) ៤. ឯកឧត្តមវេជ្ជ. ទៅ ម៉ឹង (លេខទូរស័ព្ទ 016 32 52 52) ៥.លោក ឈួន យ៉ាដា (លេខទូរស័ព្ទ 016 32 97 87 )

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/09/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបញ្ចាំងភ្លើងពណ៌ទឹកក្រូចលើអគារមន្ទីរពេទ្យ ជាតំណាងសុវត្ថិភាពអ្នកជំងឺ និងទាក់ទាញចំណាប់អារម្មណ៍ សាធារណជននូវការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ និងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តប្រកបដោយសុវត្ថិភាពសម្រាប់ការថែទាំនៅក្នុងមូលដ្ឋានសុខាភិបាលដោយផ្ដោតលើអន្តរាគមន៍ផ្អែកលើកភស្ដុតាង តាមការណែនាំរបស់ក្រសួងសុខាភិបាល។

  • ហេង គីមឆន/
    14/09/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កង់ចំនួន ១១គ្រឿង ជូនដល់ប្អូនៗសិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំសិក្សា នៅសាលាបឋមសិក្សាអាស់សាឡាម

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះអស់មួយចំហៀង ស្ថិតនៅភូមិព្រះអង្គកែវ

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយវីឌីអូណែនាំស្តីពីប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ តាមរយៈប្រព័ន្ធអនឡាញ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/09/2026

    ការអប់រំសុខភាពដល់អ្នកជំងឺ ឬអ្នកកំដរ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    14/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្រ្តីចំនួន ០១រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះនៃការថែទាំមនុស្សវ័យចាស់”