/ / /

លោកស្រី អ៊ិន សុភី អភិបាលរង និងជាអនុប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាស្រុកកោះកុង អញ្ជើញ​ទទួល​ថវិកាបរិច្ចាគចំនួន ៥០០ដុល្លារ(ប្រាំរយដុល្លារអាមេរិច) និងអង្ករចំនួន ៥០០គីឡូក្រាម ពី​លោកស្រី លួន មុំ អនុប្រធាន​គណៈកិត្តិយសអនុសាខា និងស្វាមី​

លោកស្រី អ៊ិន សុភី អភិបាលរង និងជាអនុប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាស្រុកកោះកុង តំណាងលោក អភិបាល និងជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា អញ្ជើញ​ទទួល​ការបរិច្ចាគថវិកាចំនួន ៥០០ដុល្លារ(ប្រាំរយដុល្លារអាមេរិច) និង​អង្ករ ៥០០គីឡូក្រាម ពីលោក អន ផៃវង្ស ជំទប់១ ឃុំត្រពាំងរូង និងលោកស្រី លួន មុំ អនុប្រធាន​គណៈកិត្តិយសអនុសាខា​ ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១។

ក្នុងឱកាស​ក្នុងផងដែរ លោកស្រី​ក៏បាន​ពាំនាំ​ពាក្យថ្លែងអំណរគុណរបស់លោក ទេព វិស្កុល ប្រធានកិត្តិយសអនុសាខា និងលោក ជា សូវី ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាស្រុកកោះកុង ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក អន ផៃវង្ស ជំទប់១ ឃុំត្រពាំងរូង និងលោកស្រី លួន មុំ អនុប្រធាន​គណៈកិត្តិយសអនុសាខា​ បរិច្ចាគថវិកាចំនួន ៥០០ដុល្លារ(ប្រាំរយដុល្លារអាមេរិច) និងអង្ករចំនួន ៥០០គីឡូក្រាម​ ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុងខេត្តកោះកុង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

ក្នុងនាមគណៈកិត្តិយស គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង លោកស្រី សូមជូនពរជ័យដល់សប្បុរជន បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង​ ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង​ អាចអញ្ជើញមកទីស្នាក់ការផ្ទាល់ ឬ ទំនាក់ទំនងលេខទូរស័ព្ទ ៖
១/លោកស្រី អ៊ិន សុភី លេខទូរសព្ទ 016 31 82 86
២/លោក អ៊ឹង បឺត លេខទូរសព្ទ 015 92 91 91

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក គឹម រម្នី អភិបាលរងនៃគណ:អភិបាលស្រុកគិរីសាគរ បានដឹកលោក លឿន សុខណាន ប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ នឹងលោក លោកស្រី មេឃុំ ជំទប់ទី១ឃុំទាំងបីនៃស្រុកគិរីសាគរ បានចូលរួមវេទិកាពិគ្រោះយោបល់រដ្ឋបាលខេត្តកោះកុងជាមួយ អង្គការ សង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ”ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ”

  • ហេង គីមឆន/
    27/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាព ក្នុងដែនសមត្ថកិច្ចខេត្ត

  • ហេង គីមឆន/
    27/08/2026

    លោកវរៈសេនីយ៍ឯក គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោកស្រី ស៊ន មល្លិកា សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ តំណាងលោកចៅសង្កាត់ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តនៅសាលមហោស្រពខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោក សុខ សេង មេភូមិ៤ តំណាងលោកចៅសង្កាត់ដងទង់ បាននាំយកសំបុត្រមរណភាព និងសារចូលរួមរំលែកទុក្ខដល់គ្រួសារសព នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុងសហការជាមួយក្រុមហ៊ុន ខ្លាយមេត ផ្លាស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម និងតំបន់រ៉ាមសារកោះកាពិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​