/ / /

លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំអំពីបញ្ហាប្រជាពលរដ្ឋមកសាលាស្រុក ដើម្បីស្នើសុំដោះស្រាយការលួចកាប់ព្រៃលិចទឹក ស្ថិតនៅភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំអំពីបញ្ហាប្រជាពលរដ្ឋមកសាលាស្រុក ដើម្បីស្នើសុំដោះស្រាយការលួចកាប់ព្រៃលិចទឹក ស្ថិតនៅភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងនោះផងដែរ លោកអភិបាលរងស្រុក បានជម្រាបបងប្អូនប្រជាពលរដ្ឋឲ្យបានដឹងថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមការងារថ្នាក់ស្រុក និងថ្នាក់ខេត្ត បានធ្វើកិច្ចការលើការងារនេះមួយជំហានរួចមកហើយផងដែរ និងកំពុងធ្វើការស្រាវជ្រាវបន្ដ។ ជាក់ស្ដែង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល តំណាងលោកអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក ចូលរួមជាមួយក្រុមការងារខេត្តដឹកនាំដោយ ឯកឧត្តម សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យទីតាំងដីកាប់ទន្ទ្រានព្រៃលិចទឹកនៅចំណុចភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ហើយឯកឧត្ដមអភិបាលរងខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរដែនដីស្រាវជ្រាវរកឱ្យឃើញអ្នកទន្ទ្រានកាន់កាប់ដីរដ្ឋ និងមន្ទីរជំនាញចុះចុចយកនិយាមកាដីរដ្ឋដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដើម្បីធ្វើរបាយការណ៍ស្នើសុំចំណាត់ការ និងមតិដឹកនាំពីថ្នាក់ដឹកនាំខេត្ត។

ទន្ទឹមនឹងនេះផងដែរ លោក ប្រាក់ គា អភិបាលរងស្រុក បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋរង់ចាំក្រុមការងារដោះស្រាយបញ្ហានេះបន្តទៀត និងសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ការពារ ទប់ស្កាត់ ស្វែងរកជនដែលបានកាប់ព្រៃលិចទឹកទាំងនោះ និងរាយការណ៍មកអាជ្ញាធរភូមិ ឃុំ ឬស្រុក ដើម្បីមានវិធានការចំពោះបុគ្គលនោះទៅតាមនីតិវិធីច្បាប់។

ប្រភពៈ វឿន រិទ្ធី

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះសហការ ជាមួយឯកឧត្តម យ៉េត វីណែល ប្រធានក្រុមការងារទី២ ទទួលខុសត្រូវខេត្តកោះកុង ចំណុះលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) បានធ្វើការចុះបង្ក្រាបទីតាំងផ្ទះវីឡា ដែលសង្ស័យថាមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅស្រុកគិរីសាគរ ខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ «បញ្ជីថ្នាក់ជាតិស្តីពី ឧបករណ៍បច្ចេកវិទ្យា ជំនួយជាអាទិភាព»

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង