ព្រឹកថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១
លោកប្រធានមន្ទីរ,លោកអនុប្រធានមន្ទីរ និងប្រធានការិយាល័យ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលបន្តស្តីពីការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងឥន្ធនៈ សម្រាប់ឆ្នាំ២០២១ (វគ្គ៣)។ រៀបចំដោយមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជួន វន រដ្ឋលេខាធិការ តាមរយៈvideos conference និងមានការចូលរួមពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង២៥រាជធានី-ខេត្ត។