ថ្ងៃពុធ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំសាលា ស្រុកមណ្ឌលសីមា
វគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងការប្រើប្រាស់ឧបករណ៍តាប្លេតតាមបណ្ដាក្រុង- ស្រុក ឆ្នាំ២០២១ ក្រោមអធិបតីភាព÷
លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុកមណ្ឌលសីមា
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង
សមាសភាពចូលរួម លោក-លោកស្រី មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន ទាំង៣ឃុំ និងលោក-លោកស្រី មន្រ្ដីសម្របសម្រួលបច្ចេកទេសស្រុក
ដែលមានការសម្របសម្រួលដោយមន្ទីរផែការខេត្ត។
គោលបំណងវគ្គបណ្តុះបណ្តាល÷
១.គាំទ្រនិងពង្រឹងសមត្ថភាពបច្ចេកទេសដល់ក្រុមការងារពាក់ព័ន្ធ មន្ដ្រីសម្របសម្រួល ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ
២.បន្តធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនៅតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល
៣.វិធីសាស្រ្ត និងនីតិវិធីក្នុងការអនុវត្ត ការប្រើប្រាស់ Tablet
៤.ការជ្រើសរើសគ្រួសារដើម្បីសម្ភាសន៍ ការកែសម្រួលទិន្នន័យ និងដកប័ណ្ណសមធម៌ឬប័ណ្ណក្រីក្រ។