ថ្ងៃចន្ទ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១
លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចុះជួយឃុំព្រែកខ្សាច់ បាននាំទេយ្យទាន ព្រមទាំងបច្ច័យកសាងវត្ត ទៅប្រគេនព្រះសង្ឃនៅវត្តភ្នំក្រុង នឹងវត្តព្រែកខ្សាច់ នឹងបានយកថវិកាជូនប្រជាការពារក្នុងឃុំព្រែកខ្សាច់ នឹងប្រជាពលរដ្ឋ ព្រមទាំងបានចុះពិនិត្យមើលការសាងសង់ផ្លូវគ្រួសក្រហមចំនួន០១ខ្សែ ប្រវែង៣៧គីឡូម៉ែត្រ តភ្ជាប់ពីឃុំព្រែកខ្សាច់ ទៅឃុំជ្រោយប្រស់ ជាជំនួយរបស់ឯកឧត្តមអ្នកឧកញ៉ាលី យ៉ុងផាត់ ។ដោយទេយ្យទានចំនួន ២ វត្ត ក្នុងមួយវត្ត អង្ករមួយបាវ៥០គីឡូ ៧បាវ មី៧កេះ ទឹកសុទ្ធ៧កេះ ទឹកត្រី ស្ករសរ ប៊ីចេង -ល-។ ព្រមទាំងបានចែក ថវិការ ជូនដល់ប្រជាជនសរុប ៧០នាក់ម្នាក់បាន២០,000រៀល ប្រជាការពារ៣០នាក់ម្នាក់ ៤០,០០០ រៀល។ប្រគេនបច្ច័យដល់ព្រះសង្ឃ ១៥ អង្គ មួយអង្គ បាន ៤០,០០០ រៀល។នឹងប្រគេនបច្ឆយ័នៅវត្តព្រែកខ្សាច់ ចំនួន៨២០,000រៀលនឹងវត្តភ្នំក្រុងចំនួន ១,០៥០,០០០រៀល។