/ / /

ឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០រៀល (ពីររយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១

ឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០រៀល (ពីររយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១។

ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០រៀល (ពីររយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

គណៈកិត្តិយស គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមជូនពរជ័យដល់សប្បុរជន បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាចអញ្ជើញមកទីស្នាក់ការផ្ទាល់ ឬ ទំនាក់ទំនងលេខទូរស័ព្ទ ៖
១. លោកជំទាវ មិថុនា ភូថង (លេខទូរស័ព្ទ 016 94 7777)
២. ឯកឧត្តម លី សារ៉េត (លេខទូរស័ព្ទ 097 73 76 576)
៣. លោក ទេព វិស្កុល (លេខទូរស័ព្ទ 097 63 50 909) ៤. ឯកឧត្តមវេជ្ជ. ទៅ ម៉ឹង (លេខទូរស័ព្ទ 016 32 52 52) ៥.លោក ឈួន យ៉ាដា (លេខទូរស័ព្ទ 016 32 97 87 )

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

  • ហេង គីមឆន/
    10/03/2026

    នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានដឹកនាំប្រជុំការងារសប្ដាហ៍ទី១ ខែមីនា លើកទិសដៅការងារបន្តសប្តាហ៍ទី២ ខែមីនា  ឆ្នាំ២០២៦